រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីពួកគេបានយល់ព្រមលើបទឈប់បាញ់មួយផ្នែកដែលសម្របសម្រួលឈ្មួញដោយសហរដ្ឋអាមេរិកនៅអ៊ុយក្រែនកាលពីដើមសប្តាហ៍នេះ។

វិមានក្រឹមឡាំងក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា មន្ត្រីអាមេរិក និងរុស្ស៊ីនឹងមានការពិភាក្សាកម្រិតការងារនៅទីក្រុងរីយ៉ាដនាដើមសប្តាហ៍ក្រោយ។ គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយលោក Grigory Karasin ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិក្នុងសភាជាន់ខ្ពស់ និងលោក Sergey Beseda ទីប្រឹក្សាប្រធានសេវាសន្តិសុខសហព័ន្ធ ឬ FSB ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានលើកឡើងពីកិច្ចពិភាក្សានាពេលខាងមុខដូចគ្នាផងដែរនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Oslo។ ប៉ុន្តែលោកបានច្រានចោល ប្រឆាំងនឹងគំនិតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលលើកទ្បើងថា អាមេរិកគួរតែកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនដើម្បីបញ្ចប់សង្រ្គាមនោះផងដែរ។
លោក Zelenskyy បាននិយាយថា “រោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់ជាកម្មសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន ហើយវាជារោងចក្រថាមពលនុយក្លេអ៊ែររបស់រដ្ឋ វាមិនមែនជាឯកជននៅទីនេះទេ។
គួររំលឹកថា លោក Trump បានប្រាប់លោក Zelensky ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃពុធថា ភាពជាម្ចាស់របស់អាមេរិកនឹងផ្តល់នូវការការពារដ៏ល្អបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល៕

ដោយ៖ ពេជ្រ