មន្ត្រីនគរបាលក្រុងម្នាក់សង្ស័យស្រវឹងបើករថយន្តបុករះកង់បីឥណ្ឌា ៥ គ្រឿងបណ្តាលឲ្យស្លាប់ម្នាក់

មន្រ្តី នគរបាលម្នាក់ ដែលគេស្គាល់ថា មានតួរនាទីជា​ ប្រធានការិយាល័យគណនេយ្យស្នងការក្រុង សង្ស័យស្រវឹងបើករថយន្តម៉ាកលុចស៊ីស RX៤០០hពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ២AQ-២១៨៨ទៅបុកកង់បីឥណ្ឌា៥គ្រឿងក្នុងនោះម្ចាស់កង់បីពណ៍សពាក់ស្លាកលេខភ្នំពេញ១AS-៥៨៣៦បានស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្តបង្កបន្តទៅបុកម៉ូតូនិងរថយន្តបណ្ដាលរងរបួស៣នាក់បញ្ជូនទៅសង្រ្គោះបន្ទាន់បង្កការភ្ញាកឭផ្អើល កាលវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២៥នៅចំណុចមុខច្រកចេញក្រសួងមហាផ្ទៃ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០មសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕




Written by 

Related posts

Leave a Comment