អ្នកចាត់ការលោក Hansi Flick បាននិយាយថា ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona គ្រោងនឹងត្រលប់ចូលលេងវិញក្នុងការប្រកួត LaLiga នៅយប់នេះ ទល់នឹង Espanyol ខណៈដែលក្រុមរបស់លោកគ្រោងលើកពាននៅសប្តាហ៍នេះ។
ការទទួលជ័យជម្នះក្នុងការប្រកួតក្នុងទីក្រុងរួមទល់នឹង Espanyol នឹងលើកពានជើងឯកសម្រាប់ក្រុមតែម្ដង ។ Barcelona បច្ចុប្បន្នមានឈរនៅកំពូលតារាងដោយមាន ៨៧ ពិន្ទុ ដោយនាំមុខ Real Madrid ចំនួន៧ពិន្ទុ។
សូមជម្រាបថា ខ្សែប្រយុទ្ធប៉ូឡូញខាងលើបានខកខានការប្រកួតលីកចំនួន ៣ ចុងក្រោយរបស់ Barca ហើយក៏អវត្តមានពីការឈ្នះពានរង្វាន់ Copa del Rey ៣-២ ចុងក្រោយរបស់ពួកគេលើក្រុម Real Madrid កាលពីថ្ងៃទី ២៧ ខែមេសាផងដែរ ដោយសាររបួសសាច់ដុំ៕
