Amorim  ៖ លោកមិនមានគម្រោងលាលែងពីតំណែងទេ​

គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បាន​និយាយថាលោកមិនមានគម្រោងដើរចេញពីក្រុមនោះទេ បន្ទាប់ពីមានការលើកឡើង​ជាច្រើនថាលោកនឹងចុះចេញពីតំណែង ក្រោយចាញ់ក្រុម West Ham United ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ​។

Man U​t​d កំពុងស្ថិតក្នុងរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពី​ត្រូវបានកាត់ចោលក្នុងឆ្នាំ ១៩៧៤ ​និងបានបរាជ័យ​ចំនួន ១៧លើកក្នុងចំណោម៣៦ប្រកួត និងការចាញ់លើកទី ៩ នៅ Old Trafford ​ ហើយ Amorim បាននិយាយថាគាត់ប្រហែលជាត្រូវចាកចេញតំណែងប្រសិនបើទម្រង់មិនល្អរបស់ពួកគេនៅតែបន្ត។

ទោះមានលេចឮបែបនេះក្ដី លោក Amorim បាននិយាយក្នុងអំឡុងថ្ងៃសារព័ត៌មានកាលពីថ្ងៃពុធមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Tottenham Hotspur សប្តាហ៍ក្រោយថា “ចាប់តាំងពីខ្ញុំមកដល់ទីនេះ ខ្ញុំកំពុងនិយាយអំពីស្តង់ដារ ហើយខ្ញុំមិនបានឃើញក្រុមទទួលបានលទ្ធផលទាំងនេះទេ ជាពិសេសនៅក្នុងក្របខ័ណ្ឌ Premier League ហើយមិននិយាយអ្វីទាំងអស់ និងមិនទទួលខុសត្រូវ” ។ “ខ្ញុំមានគំនិតច្បាស់ថាត្រូវធ្វើអ្វី។ ខ្ញុំយល់ពីបញ្ហារបស់ក្រុម ដូច្នេះខ្ញុំនឹងមិនចាកចេញពីក្រុមមោះទេ ។ អ្វីដែលខ្ញុំនិយាយគឺយើងត្រូវ​មានទម្រងលេងល្អ ហើយយើងនឹងមាន​នៅពេលអនាគត ​៕

Written by 

Related posts

Leave a Comment