មិនធម្មតា៖ សមយុទ្ធត្រៀមសង្គ្រាមរបស់កូរ៉េខាងជើង លោក គីមជុងអ៊ុន ចុះមើលផ្ទាល់

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកត្រួតពិនិត្យសមយុទ្ធយោធាជាបន្តបន្ទាប់ដែលជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់សង្គ្រាម ដែលកំពុងបន្ត កាលពីថ្ងៃអង្គារ រួមទាំងសមយុទ្ធយុទ្ធសាស្ត្រដោយអង្គភាពប្រតិបត្តិការពិសេស ការប្រកួតរថក្រោះ និងការបង្ហាញការបាញ់គ្រាប់ពិត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា សមយុទ្ធនេះធ្វើឡើងនៅមូលដ្ឋានហ្វឹកហ្វឺនមួយក្រោមកងការពារក្រុងព្យុងយ៉ាង និងជាផ្នែកនៃវគ្គខ្លីមួយសម្រាប់គ្រូបង្ហាត់សមយុទ្ធកងទ័ពប្រជាជនកូរ៉េ (KPA) ។

យោងតាមកាសែត បានបន្ថែមថា នៅមូលដ្ឋានហ្វឹកហ្វឺនលេខ ៦០ របស់ទីក្រុងព្យុងយ៉ាង មានការចូលរួមពី មេដឹកនាំកូរ៉េខាងជើង អមដោយរដ្ឋមន្ត្រីការពារជាតិ លោក No Kwang Chol, អគ្គសេនាធិការ លោក Ri Yong Gil, អគ្គនាយកការិយាល័យនយោបាយ លោក Jong Kyong Thaek និងមេបញ្ជាការយោធា-នយោបាយនៃអង្គភាព KPA ។

គួរបញ្ជាក់ថា មុនពេលធ្វើសមយុទ្ធ លោក គីម បានត្រួតពិនិត្យមូលដ្ឋាន ហើយវាយតម្លៃជាវិជ្ជមាននូវលក្ខខណ្ឌសម្រាប់ធ្វើសមយុទ្ធយុទ្ធសាស្ត្រផ្សេងៗទៀត ៕

ដោយ៖ ពេជ្រ                              

Written by 

Related posts

Leave a Comment