អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កំណត់គោលដៅលើមន្ទីរពេទ្យអឺរ៉ុប ក្នុងក្រុង Khan Younis ដោយសម្លាប់មនុស្ស ២៨ នាក់ និងរាប់សិបនាក់រងរបួស។

យោងតាមប្រភពក្នុងស្រុក បានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកចំនួន ៦គ្រាប់ ក្នុងពេលដំណាលគ្នាលើមន្ទីរពេទ្យហ្គាហ្សា ដោយវាយប្រហារទាំងខាងក្នុងអគារមន្ទីរពេទ្យ និងតំបន់ជុំវិញ។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែល បញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើភេរវករហាម៉ាសនៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ដែលខ្លួនអះអាងថាស្ថិតនៅក្រោមអគារមន្ទីរពេទ្យ។
ក្នុងចំណោមអ្នករងរបួសក្នុងការវាយប្រហារតាមអាកាសនេះ ក៏រួមមានអ្នកសារព័ត៌មាននៃស្ថាប័ន BBC ផងដែរ៕

ដោយ៖ ពេជ្រ