ក្រុមបាល់ទាត់អាជីព Samdopria ត្រូវបានកាត់ទៅលេងក្នុងក្របខណ្ឌទី៣ Serie C ជាលើកដំបូងសម្រាប់ពួកគេ ក្នុងរយៈពេល ៧៨ឆ្នាំ។
ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Genoa បានទទួលលទ្ធផលស្មើដោយគ្មានគ្រាប់បាល់នៅលើទឹកដីក្រុម Juve Stabia ក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Serie B កាលពីយប់មិញ។
លទ្ធផលនេះបានធានាឲ្យពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៨ ដែលជាពិន្ទុតាមពីក្រោយក្រុម Salernitana ដែលបានទទួលបានកៅអីវគ្គ Play-off ជាមួយនឹងជ័យជម្នះ ២-០ លើ Cittadella ។
គូរបញ្ជាក់ថា Samdopria ធ្លាប់ឈ្នះជើងឯក Serie A បាន ១លើកផងដែរកាលឆ្នាំ១៩៩១ មុនពេលធ្លាក់ចេញពីក្របខណ្ឌលីគកំពូលមួយនេះនារដូវកាល ២០២២-២៣ ដែលមានអតីតតារា World Cup 2006 គឺ Andrea Pirlo នៅដឹកនាំ និងក៏ត្រូវបានបណ្តេញចេញពីតំណែងផងដែរ នាអំឡុងខែមិថុនា ឆ្នាំ២០២៣៕
