តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានធ្វើការទាមទារដ៏សំខាន់សម្រាប់ការបន្តកុងត្រាថ្មីរបស់លោកជាមួយ Al Nassr រួមទាំងទាមទារឲ្យដូរគ្រូបង្វឹកលោក Stefano Pioli និងកីឡាករមួយចំនួនក្នុងក្រុមផងដែរ។

Ronaldo ត្រូវបានគេនិយាយថាមិនពេញចិត្តនឹងវិធីសាស្ត្រកលល្បិចរបស់លោក Pioli និងកង្វះការប្រកួតប្រជែង។ ទោះបីជាមានអាជីពជាគ្រូបង្វឹករយៈពេល ២២ ឆ្នាំក៏ដោយលោក Pioli មានពានសំខាន់តែមួយគត់សម្រាប់លោកគឺ Serie A ឆ្នាំ ២០២១-២០២២ ជាមួយ AC Milan ។ ចាប់តាំងពីចូលកាន់តំណែង Al Nassr ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ជំនួសលោក Luis Castro គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមិនទាន់ទទួលបានពានរង្វាន់នៅឡើយទេ។
យ៉ាងណាមិញខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះកំពុងជំរុញឱ្យមានការផ្លាស់ប្តូរពេញលេញនៃការដឹកនាំរបស់ក្លឹបដោយស្នើសុំឱ្យតែងតាំងបុគ្គលិកគ្រូបង្វឹកអាជីពថ្មីដែលមានមូលដ្ឋាននៅអឺរ៉ុប។ Ronaldo ក៏ចង់បាននាយកកីឡាលោក Fernando Hierro ដែលមានបទពិសោធន៍កម្រិតខ្ពស់ និងសិទ្ធិអំណាចពេញលេញលើការសម្រេចចិត្តផ្ទេរ។
យោងតាមលោក Okaz បានឲ្យដឹងថា ការទាមទាររបស់ Ronaldo គឺមានភាពប្រាកដនិយមផ្នែកហិរញ្ញវត្ថុ។ ប្រាក់ចំណូលប្រចាំឆ្នាំប៉ាន់ស្មានរបស់ Al Nassr អាចលើសពី ២១៣ លានដុល្លារ ធៀបនឹងក្លឹបកំពូលទាំង ៣០ នៅអឺរ៉ុប។
Ronaldo ក៏បានស្នើសុំកែប្រែបញ្ជីឈ្មោះបច្ចុប្បន្នកីឡាករផងដែរ។ លោកត្រូវបានគេរាយការណ៍ថាចង់ឱ្យក្លឹបដកអ្នកចាំទី Bento ខ្សែការពារ Aymeric Laporte ខ្សែបម្រើ Angelo Gabriel និងខ្សែប្រយុទ្ធ Wesley ។ ខណៈកីឡាករអន្តរជាតិ ដែលលោកចង់រក្សាខ្សែការពារកណ្តាល Mohamed Simakan ខ្សែបម្រើ Otavio, Marcelo Brozovic និងខ្សែប្រយុទ្ធ Sadio Mane និង Jhon Duran ប៉ុណ្ណោះ។ សម្រាប់កីឡាករក្នុងស្រុក Ronaldo បានណែនាំឱ្យដោះលែង ឬលក់អ្នកដែលមិនមានស្តង់ដារ។

ថវិកាផ្ទេររបស់ Al Nassr ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រហែល ៨០ លានដុល្លារ ពោលគឺតិចតួចបើធៀបនឹងក្លឹបល្បីៗនៅអឺរ៉ុប។ ក្រុមអាចនឹងសម្លឹងមើលការពង្រឹងដោយផ្តោតលើកីឡាករគ្មានតម្លៃខ្លួន ដែលមានទម្រង់ខ្ពស់ រួមទាំង Kevin De Bruyne និង Leroy Sane ដែលពួកគេទាំងពីរនឹងផុតកុងត្រានៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករទាំងពីរត្រូវបានគេរាយការណ៍ថានៅតែតារាបាល់ទាត់លំដាប់កំពូលនៅអឺរ៉ុប។
កិច្ចសន្យាបច្ចុប្បន្នរបស់ Ronaldo ជាមួយ Al Nassr នឹងផុតកំណត់នៅចុងរដូវកាលនេះ។ ខណៈពេលដែលលោកធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តកុងត្រសារហូតដល់ឆ្នាំ ២០២៦ ហើយលោកអាចនឹងពិចារណាឡើងវិញ លុះត្រាតែក្លឹបបំពេញលក្ខខណ្ឌរបស់លោក។ ប្រសិនបើពេញចិត្ត លោកអាចបន្តកុងត្រារហូតដល់រដូវក្តៅឆ្នាំ ២០២៧។
សូមជម្រាបថា ចាប់តាំងពីចូលរួមជាមួយ Al Nassr ក្នុងខែមករាឆ្នាំ ២០២៣Ronaldo បានចូលរួមក្នុងការប្រកួតចំនួន ១៦ ប៉ុន្តែបានឈ្នះពានរង្វាន់ផ្លូវការតែមួយគត់គឺពាន Arab Club Champions Cup ដែលត្រូវបានទទួលស្គាល់ដោយ FIFA ៕