Trump ​យល់ព្រមវិនិយោគទឹកប្រាក់ប្រមាណ ៦០០ ពាន់លានដុល្លារ​ជាមួយ​អារ៉ាប៊ីសាអូឌីត​​

ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាក្នុងកិច្ចព្រមព្រៀងវិនិយោគដ៏ធំមួយជាមួយអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលនូវអ្វីដែលត្រូវបានគេនិយាយថា ជាការទិញអាវុធក្នុងទំហំដ៏ធំបំផុតដែលមិនធ្លាប់មាន និងជាអាវុធផលិតដោយសហរដ្ឋអាមេរិក។

លោក Trump បានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុង Riyadh កាលពីថ្ងៃអង្គារ។ លោកបាននិយាយថា យន្តហោះចម្បាំងរបស់យើង កាំជ្រួចរបស់យើង ប្រព័ន្ធការពារ Patriots របស់យើង និយាយរួមយើងមានឧបករណ៍ល្អបំផុតលើលោក។ លើសពីនេះ អ្នកកំពុងទិញរបស់ប្លែកៗជាច្រើន ហើយខ្ញុំពេញចិត្តណាស់។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានយល់ព្រមពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អារ៉ាប៊ីសាអូឌីតកំពុងប្តេជ្ញាចិត្តក្នុងការវិនិយោគ ៦០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ ថវិកា​ទាំងនោះ​រួម​មាន​លុយ​សម្រាប់​កិច្ច​ព្រមព្រៀង​អាវុធ​ដែល​មាន​តម្លៃ​១៤២​ពាន់​លាន​ដុល្លារ។ អាមេរិក​នឹង​លក់​ទំនិញ​ដែល​ទាក់ទង​នឹង​ការ​ការពារ​កាំជ្រួច សន្តិសុខ​ដែនសមុទ្រ និង​ការ​ធ្វើ​ទំនើបកម្ម​កងទ័ព​ក្នុង​ចំណោម​ផលិតផល​ផ្សេងៗ​ទៀត។

មេដឹកនាំអារ៉ាប៊ីសាអូឌីតសង្ឃឹមថា ការទិញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងអនុញ្ញាតឱ្យពួកគេរក្សាបាននូវឧត្តមភាពយោធានៅក្នុងតំបន់។

លោក Trump គ្រោងនឹងជួបជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa នៅថ្ងៃពុធផងដែរ មុនពេលចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ លោកថ្លែង​ថា លោក​នឹង​ចេញ​ដីកា​ដក​ទណ្ឌកម្ម​លើ​ប្រទេសស៊ីរី។  បន្ទាប់មកគាត់នឹងធ្វើដំណើរទៅកាតា និងអារ៉ាប់រួម៕

ោយ៖ពេជ្រ

Written by 

Related posts

Leave a Comment