​លោក Xabi Alonso នឹងចូលកាន់តំណែងផ្លូវការនៅ Real នាថ្ងៃទី១ មិថុនា

យោងតាមការចុះផ្សាយរបស់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano​ បានឲ្យដឹងថា លោក Xabi Alonso នឹងចាប់ផ្តើមការងារនៅក្លិប Real Madrid ចាប់ពីថ្ងៃទី១ មិថុនា ដើម្បីជំនួសតំណែង​លោក Carlo Ancelotti ដែលនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់បញ្ចប់រដូវកាល ២០២៤-២៥។ ភារកិច្ចដំបូងរបស់​លោក Xabi Alonso ដឹកនាំក្រុម Real Madrid ប្រកួត FIFA Club World Cup នៅអាមេរិក។

​សូមជម្រាបថា បុរសសញ្ជាតិអេស្ប៉ាញ ដែលទើបលាគ្នាចុងក្រោយជាមួយ Bayer Leverkusen ទទួលបានកិច្ចសន្យារយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ២០២៨ នៅក្លិប Real Madrid​ ស្របពេលក្លិបមួយនេះក៏ត្រៀមរៀបចំពិធីលាគ្នាជាមួយនឹងលោក Carlo Ancelotti ដូចគ្នាដែរ៕

Written by 

Related posts

Leave a Comment