លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតដែលរៀបចំនៅរុស្ស៊ី

ថ្ងៃទី ៩ ខែឧសភា តាមម៉ោងក្នុងតំបន់ ប្រទេសរុស្ស៊ីបានប្រារព្ធធ្វើពិធីដ៏ឱឡារិកដើម្បីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។ លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំមកពីប្រទេស និងអង្គការអន្តរជាតិជាង ២០ បានអញ្ជើញចូលរួមក្នុងពិធីនេះ។

បន្ទាប់ពីបញ្ចប់ពិធី លោក Xi Jinping រួមជាមួយមេដឹកនាំនៃប្រទេសផ្សេងទៀតបានធ្វើដំណើរពីទីលានក្រហមទៅដល់សួន Alexander ដើម្បីដាក់កម្រងផ្កានៅវិមានវីរជនពលីជីវិត ព្រមនិងឈរស្មិងស្មាធិ៍។ បន្ទាប់មក មេដឹកនាំនៃប្រទេសនានាបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

នៅថ្ងៃត្រង់នៃថ្ងៃដដែល លោក Xi Jinping បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរដែលរៀបចំដោយលោក Putin ប្រធានាធិបតីររុស្ស៊ី ដើម្បីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត៕

Written by 

Related posts

Leave a Comment