វេទិកា Nishan ស្តីពីអរិយធម៌ពិភពលោកលើកទី ១១ បានបើកធ្វើនៅក្រុង Qufu ខេត្តShandong

ថ្ងៃទី ៩ ខែកក្កដា វេទិកា Nishan ស្តីពីអរិយធម៌ពិភពលោកលើកទី ១១ បានបើកធ្វើនៅឃុំ Nishan ក្រុង Qufu ខេត្ត Shandong ក្រោមប្រធានបទ”ចែករំលែកអរិយធម៌ល្អផូរផង់ជាមួយគ្នា – ទំនាក់ទំនងរវាងអរិយធម៌និងទំនើបកម្មពិភពលោក” និងមានប្រធានបទរងចំនួន ៦ រួមមាន “ប្រភពដើមនៃអរិយធម៌និងការអភិវឌ្ឍនាពេលអនាគត ” និង “អត្ថន័យជាសកលនិងគុណតម្លៃយុគសម័យនៃវប្បធម៌ខុងជឺ” ជាដើម ដើម្បីធ្វើការផ្លាស់ប្តូរនិងសន្ទនាលើវិស័យអរិយធម៌ ពិគ្រោះពិភាក្សាគ្នាដើម្បីស្វែងរកមធ្យោបាយរួមរស់ជាមួយគ្នាដោយសុខដុមរមនា ។

វេទិកានេះបន្តរហូតដល់ថ្ងៃទី ១០ ខែកក្កដា ក្នុដែលមានរៀបចំជាង ២០ បូករួមទាំងការធ្វើបាឋកថាគន្លឹះ កិច្ចសន្ទនាជាន់ខ្ពស់ កិច្ចសន្ទនាជាក្រុម ៕

Written by 

Related posts

Leave a Comment