“ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិន

ក្នុងខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី ព្រមទាំងអញ្ជើញចូលរួមពិធីអបអរសាទរដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត  “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតក្រោមប្រធានបទ៖បន្តវេនសន្តិភាព បើកទំព័រថ្មីនៃយុគសម័យ”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានប្រព្រឹត្តិទៅនៅក្រុងម៉ូស្គូនៅថ្ងៃទី៧ ខែឧសភា តាមម៉ោងក្នុងតំបន់ ។ នៅក្នុងពិធីនេះ មានការអានលិខិតអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Putin ប្រធានាធិបតីរុស្ស៊ី។ ភ្ញៀវកិត្តិយសជាង ២០០ រូប ដែលបូករួមទាំងឥស្សរជនល្បីៗមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងអប់រំជាដើមរបស់ប្រទេសចិននិងរុស្ស៊ី បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកShen  Haixiong  អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងឱកាសដែលឆ្នាំវប្បធម៌ចិន-រុស្ស៉ីឈានចូលមកដល់ សូមឱ្យចាត់ទុកលិខិតអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីជាទិសដៅណែនាំ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ យើងជំរុញឱ្យការផ្លាស់ប្តូរ និង រៀនសូត្រពីវប្បធម៌ទៅវិញទៅមករវាងចិន និងរុស្ស៊ីមានកម្លាំងកាន់តែរស់រវើក និងពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពយូរអង្វែង៕

Written by 

Related posts

Leave a Comment