ពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ចុះត្រួកពិនិត្យសត្វនិងផ្សព្វផ្សាយដល់សមត្ថកិច្ចជាប់ព្រំដែនជួយទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ពីថៃ

បន្ទាយមានជ័យ៖លោកហ៊ុយ ទូចមន្រ្តីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ខែឧសភា២០២៥បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។

លោកហ៊ុយ ទូចប្រធានការល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថាបន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចុះថ្ងៃទី៦ឧសភា២០២៥ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃនិងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោរក្របីពីប្រទេសថៃរង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។

ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗគឺឃើញថាសត្វគោរក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ ។

 លោកហ៊ុយ ទូចបានបន្តឲ្យដឹងទៀតថា លោកក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករនិងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល ដឹងរាយការណ៍ មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ស្ថានភាព បាននៅពេលមានជំងឺឆ្លងជាយថាហេតុ៕

Written by 

Related posts

Leave a Comment