រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅលើទំព័រ X ថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដើម្បីដោះស្រាយជម្លោះទ្វេភាគី។

លោក បានសង្កត់ធ្ងន់ថា លោក កំពុងតាមដានស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថាន យ៉ាងដិតដល់។ យោងតាម លោក Rubio បានបញ្ជាក់ថា សហរដ្ឋអាមេរិក បន្តចូលរួមទាំងថ្នាក់ដឹកនាំឥណ្ឌា និងប៉ាគីស្ថាន ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ។
ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងក្តីសង្ឃឹមថា ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
យោងតាមក្រសួងការពារជាតិឥណ្ឌា បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចាប់ផ្តើមប្រតិបត្តិការ Sindoor ដោយវាយប្រហារលើគោលដៅចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវនៅ Pahalgam ដែលសម្លាប់ជនជាតិឥណ្ឌា ២៥ នាក់ និងជនជាតិនេប៉ាល់ម្នាក់ ៕

ដោយ៖ ពេជ្រ