សមត្ថកិច្ចខេត្តបាត់ដំបង ចាប់បាន ត្រីក្លាសេ ជាង២តោន នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត

កម្លាំងនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ​ស្នងការដ្ឋានសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង  និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត ១គ្រឿង ម៉ាក​Hyundai ពណ៌បៃតង ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច​ ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល​ (នាំចូល​ពីប្រទេសថៃ)។

សមត្ថកិច្ច រកឃើញ ត្រីប្រាក្លាសេ ប្រហែល២០០០គីឡូក្រាម និងត្រីកន្ធរបង្កក ទំងន់ ៥០០គីឡូក្រាម។ ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបើករថយន្ត​ មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុ​វត្តនីតិវិធីបន្ត៕




Written by 

Related posts

Leave a Comment