គិតត្រឹមពេលនេះខេត្ត-ក្រុង ចំនួន៨ ហើយ បានប្រកាសផ្សាយបន្តផ្ទាល់ការប្រកួតវគ្គផ្តាច់ពានរង្វាន់លំដាប់ទី3ទ្វីបអាស៊ី ឬ AFC Challenge League 2024-2025 រវាងក្លឹបព្រះខ័នរាជស្វាយរៀង ជាមួយក្លឹប FK Arkadag នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១យប់ ដែលរួមមាន៖
១- រាជធានីភ្នំពេញនៅសួនច្បារវឌ្ឍនៈ។
២- ខេត្តស្វាយរៀងនៅសួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទូរទស្សន៍LED ខាងមុខសណ្ឋាគារវ៉ៃគោ និងទូរទស្សន៍LED រង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១។
៣- ខេត្តកំពង់ចាម នៅសួនច្បារមុខសាលាខេត្តកំពង់ចាម។
៤- ខេត្តពោធិ៍សាត់ នៅសួនច្បារមុខសាលាខេត្តពោធិ៍សាត់។
៥- ខេត្តស្ទឹងត្រែង នៅទីលានតេជោសន្តិភាពខេត្តស្ទឹងត្រែង។
៦- ខេត្តសៀមរាប នៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម។
៧- ខេត្តរតនគិរី នៅរង្វង់មូលគ្រួសារដំរី
៨- ខេត្តកំពង់ធំ នៅសួនមាត់ស្ទឹងសែន៕
