រដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាក់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ឥណ្ឌា មកលើខ្លួន។ នេះបើតាម Reuters បានរាយការណ៍ ។

ក្រសួងការបរទេសប៉ាគីស្ថាន បានលើកឡើងថា សាធារណរដ្ឋឥស្លាម មានសិទ្ធិប្រើប្រាស់បទប្បញ្ញត្តិនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងឆ្លើយតបទៅនឹងទង្វើឈ្លានពាននៅពេលណាក៏បានតាមដែលយល់ថាចាំបាច់ ។
ទោះជាយ៉ាងណា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ជាអតិបរមា ៕

ដោយ៖ ពេជ្រ