ទូត​អាមេរិក ថាឥណ្ឌា​ មិន​ទាន់វាយប្រហារ​គោលដៅ​ជនស៊ីវិល ឬ​យោធា​ ដូចប៉ាគីស្ថាននៅឡើយ​ទេ

ស្ថានទូតឥណ្ឌាប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌា មិនបានវាយលុកកន្លែងជនស៊ីវិល សេដ្ឋកិច្ច ឬយោធារបស់ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលប្រតិបត្តិការ Sindoor ដោយផ្តោតតែលើជំរុំភេរវករ ប៉ុណ្ណោះ។  

បេសកកម្មការទូត បានលើកឡើងថា សកម្មភាពរបស់ឥណ្ឌា គឺផ្តោត និងច្បាស់លាស់តាមការកំណត់ ដោយទទួលខុសត្រូវ ។

ស្ថានទូត បានបន្ថែមថា គ្មានគោលដៅជនស៊ីវិល សេដ្ឋកិច្ច ឬយោធារបស់ប៉ាគីស្ថាន ត្រូវបានវាយប្រហារនោះទេ មកទល់ពេលនេះ ពោលគឺមានតែជំរុំភេរវករដែលគេស្គាល់ប៉ុណ្ណោះដែលជាគោលដៅ ។

យោងតាមក្រសួងការពារជាតិឥណ្ឌា បានរាយការណ៍ពីការបើកប្រតិបត្តិការ Sindoor ដោយវាយប្រហារគោលដៅចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅក្នុងទឹកដីនៃសហភាព Jammu និង Kashmir ។ ទន្ទឹមនោះ ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវជន។

គួរបញ្ជាក់ថា ទាំងនេះកើតឡើងបន្ទាប់ពីការវាយប្រហារភេរវកម្ម Pahalgam ដ៏ព្រៃផ្សៃដែលជនជាតិឥណ្ឌា ២៥ នាក់ និងជនជាតិនេប៉ាល់ម្នាក់ត្រូវបានសម្លាប់ នៅ Jammu និង Kashmir ៕

ដោយ៖ ពេជ្រ    

Written by 

Related posts

Leave a Comment