អធិការបតីអាល្លឺម៉ង់ ធ្វើដំណើរតាមរថភ្លើងស្កាត់ទៅជួបលោក Zelensky ស្ងាត់ៗ និយាយរឿងបំពាក់អាវុធ

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានទៅដល់ទីក្រុងគៀវ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំកន្លះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ នៅថ្ងៃចន្ទនេះ ។

ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ នឹងជួបជាមួយ លោក Vladimir Zelensky របស់អ៊ុយក្រែន ខណដែលលោក Scholz បានធ្វើដំណើរតាមរថភ្លើង ។

ដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នេះមិនត្រូវបានប្រកាសមុននោះទេ ក្រោមហេតុផលសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ។

ដំណើរទស្សនកិច្ចនេះ កើតឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ បានប្រកាសថា អាល្លឺម៉ង់ នឹងផ្គត់ផ្គង់សព្វាវុធដែលមានតម្លៃ ៦៥០ លានអឺរ៉ូដល់អ៊ុយក្រែនក្នុងខែធ្នូនេះ ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ ជាផ្នែកមួយដែលផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីមក ដោយបំពាក់ឲ្យក្រុងគៀវ នូវសព្វាវុធទំនើបៗ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment