គេហទំព័រព័ត៌មាន Ynet រាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz រួមទាំងប្រធានអគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល លោក Eyal Zamir បានពិភាក្សាគ្នាអំពីផែនការពង្រីកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា។

យោងតាមរបាយការណ៍ ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលមួយម៉ោង លោក Katz និងលោក Zamir បានបង្ហាញលោក Netanyahu នូវផែនការដើម្បីបង្កើនសម្ពាធយោធាលើក្រុមហាម៉ាស។
លោក Ynet បានរាយការណ៍ថា ផែនការនេះ បើក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងមិនអស់នោះ អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធាយ៉ាងសំខាន់បន្ថែម។
ទន្ទឹមនោះ លោក Zamir បាននិយាយ កាលពីថ្ងៃទី ២៤ ខែមេសាថា យោធាអ៊ីស្រាអែល នឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើគ្មានការរីកចម្រើនក្នុងកិច្ចចរចា ដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ព័ទ្ធជុំវិញនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា អ៊ីស្រាអែល បានបន្តការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដោយបញ្ចប់បទឈប់បាញ់ ដែលកើតឡើងតាំងពីខែមករា ជាមួយនឹងការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ជុំវិញ៕

ដោយ៖ ពេជ្រ