FIFA ពិន័យក្លឹបនៅប្រទេសកេនយ៉ា និងវៀតណាម ពីបទរៀបចំលទ្ធផលការប្រកួតទុកមុន

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា FIFA បានដាក់ទណ្ឌកម្មក្លឹបចំនួនពីរនៅក្នុងប្រទេសកេនយ៉ា និងវៀតណាម ពិបទ​រៀបចំលទ្ធផលការប្រកួតទុកមុន ដោយបានទម្លាក់ពួកគេទៅលេងក្នុងលីគទី៣ ប្រចាំប្រទេស ។

គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថាក្រុម Muhoroni Youth របស់ប្រទេសកេនយ៉ាមានទោសពីបទ “សកម្មភាពពាក់ព័ន្ធនឹងការរៀបចំលទ្ធផលការប្រកួតទុកមុន ដោយ​បណ្តេញក្លិបនេះចេញពីក្របខ័ណ្ឌ National Super League កម្រិតទី២ ដោយធ្លាក់ទៅកាន់លីគទី៣ Kenya Division One League នៅមុនរដូវកាលក្រោយ ។

​ចំណែកក្លិបនៅវៀតណាម Phu Tho ក៏ត្រូវបានរកឃើញថា មានកំហុសដូចករណីនេះក្នុងការរៀបចំលទ្ធផលការប្រកួត ដោយក្រុមនេះត្រូវបានទម្លាក់ចេញពីលីគទី២ ទៅកាន់លីគទី៣ របស់វៀតណាម។

FIFA បាននិយាយថា ការជូនដំណឹងនេះ មានន័យថា ក្លិបទាំងពីរអាចប្តឹងឧទ្ធរណ៍បានចំពោះការសម្រេចនេះបាន ៕

Written by 

Related posts

Leave a Comment