ត្រៀមៗ៖ ឆ្នាំក្រោយ អាមេរិក ជះប្រាក់ខ្ទង់ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិបន្ថែម

សហរដ្ឋអាមេរិក គ្រោងនឹងបង្កើនការចំណាយលើវិស័យយោធាក្នុងឆ្នាំសារពើពន្ធ ២០២៦ រហូតដល់ ១.០១ ពាន់លានដុល្លារ ពីសំណើផ្តល់មូលនិធិសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ របស់លោកប្រធានាធិបតី Donald Trump ដែលចេញផ្សាយដោយសេតវិមាន។

ដូច្នេះ ប្រធានាធិបតី ស្នើឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ ១៣ ភាគរយ ដល់ ១.០១ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ។

យោងតាមឯកសារសេតវិមាន បានឲ្យដឹងថា សំណើថវិកាសម្រាប់ក្រសួងការពារជាតិ ផ្អែកលើការសន្យារបស់លោកប្រធានាធិបតី ដើម្បីសម្រេចបានសន្តិភាពតាមរយៈកម្លាំង ដោយផ្តល់ធនធានដើម្បីកសាងយោធារបស់យើង បង្កើតការរារាំងឡើងវិញ។ ក្នុងចំណោមអាទិភាពគឺទប់ស្កាត់ការឈ្លានពានរបស់ចិននៅឥណ្ឌូប៉ាស៊ីហ្វិក និងធ្វើឱ្យមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អាមេរិករស់ឡើងវិញ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment