អតីតអ្នកការទូតអូទ្រីស គូសបញ្ជាក់ដំណាក់កាលសន្តិភាពនៅអ៊ុយក្រែន ច្បាស់ៗបែបនេះ

អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Karin Kneissl បានប្រាប់ឲ្យដឹងថា ដំណើរការសន្តិភាពអ៊ុយក្រែន អាចចាប់ផ្តើមដំណើរការយ៉ាងពិតប្រាកដ នៅពេលដែលបទឈប់បាញ់សមស្របដាក់ចេញ។

យោងតាមរដ្ឋមន្ត្រី បាននិយាយថា ដំបូងឡើយ បទឈប់បាញ់ពេញលេញត្រូវតែបង្កើតឡើង។ នៅពេលដែលមានបទឈប់បាញ់ កិច្ចព្រមព្រៀងផ្លូវការគួរតែត្រូវបានធ្វើឡើងដូចគ្នា។

ទន្ទឹមនោះ អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា លទ្ធផលនៃដំណើរការសន្តិភាព គួរតែរួមបញ្ចូលកិច្ចព្រមព្រៀងទ្រង់ទ្រាយធំថ្មីស្តីពីសន្តិសុខ ដែលនឹងត្រូវការលើសពីការដោះស្រាយទំនាក់ទំនងរវាងទីក្រុងមូស្គូ ទីក្រុងគៀវ និងក្រុងវ៉ាស៊ីនតោន។

លោក Kneissl បានចង្អុលបង្ហាញថា វាមិនមែនគ្រាន់តែអំពីទំនាក់ទំនងទ្វេភាគី ឬត្រីភាគីរវាងទីក្រុងមូស្គូ កៀវ និងវ៉ាស៊ីនតោនទេ ប៉ុន្តែការផ្លាស់ប្តូរស៊ីជម្រៅនៃប្រព័ន្ធសន្តិសុខទាំងមូលនៅអឺរ៉ុប ផងដែរ។

លោកស្រី បានបន្ថែមថា បញ្ហានេះស្ថិតនៅក្នុងរបៀបវារៈ ហើយទីក្រុងមូស្គូ ទាមទារជាយូរមកហើយថា វាត្រូវការការដោះស្រាយ ហើយត្រូវតែដល់ឫសគល់។

ក្នុងន័យនេះ អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស ក៏បានចង្អុលបង្ហាញថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាយ៉ាងស្វាហាប់លើផ្លូវនេះ ដែលអ៊ុយក្រែនជាប្រធានបទនៃការពិភាក្សា ។

លោកស្រី Kneissl បន្តថា ដូចគ្នានឹងប្រទេសរុស្ស៊ីដែរ សហរដ្ឋអាមេរិក ក៏កំពុងចាប់ផ្តើមនិយាយអំពីតម្រូវការសម្រាប់កិច្ចព្រមព្រៀងសន្តិសុខក្នុងតំបន់កាន់តែទូលំទូលាយ ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងដែលត្រូវបានសម្រេចដោយផ្អែកលើកិច្ចព្រមព្រៀង Helsinki ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment