ខេត្តតាកែវ ៖ កុងស៊ីកាប់ជ្រូករបស់លោក ឆាយ ស្ថិតនៅក្នុងផ្សារស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារជាង២០ឆ្នាំមកហើយ។

ដោយអត់ទ្រាំនិងក្លិនស្អុយ ឆ្អេះឆ្អាបសាយភាយចេញពីកន្លែងសត្តឃាត់កណ្តាលទីប្រជុំជនក្នុងផ្សារស្វាយព្រៃមិនបានបន្តទៀត ក្រុមប្រជាពលរដ្ឋបាននាំគ្នាផ្តឹតមេដៃប្តឹងមកអ្នកយកព័ត៌មានយើងដើម្បីធ្វើការចេញផ្សាយនឹងសុំធ្វើការសំណូមពរទៅលោកចៅហ្វាយស្រុកសំរោងថ្មីដើម្បីរជួយរកដំណោះស្រាយដល់ពួកគាត់ផង ទាំងដែលកន្លងមកពួកគាត់បានរាយការទៅអាជ្ញាធរឃុំលំចង់ជួយអន្តរាគមន៍ដែរ តែស្ងាត់សូន្យឈឹងដោយលោកមិនបាយជួយសោះដូចត្រូវថ្នាំម្ចាស់កុងស៊ីកាប់ជ្រូកហើយមើលទៅ។ ក្រុមប្រជាពលរដ្ឋលើកឡើងថា ទីតាំងសត្តឃាត់នេះ មិនថា កុងសុីកាប់ជ្រូកនេះយប់យប់ម៉ោង៣ទាបភ្លឺគេបានកាប់ជ្រូកស្រែកទ្រហឹងធ្វើការដេកនឹងបានជះក្លិនស្អុយ ឆ្អេះឆ្អាបចេញពីកុងសុីកាប់ជ្រូកនេះជាង២០ឆ្នាំមកហើយមិនតែប៉ុណ្ណោះប្រជាពលរដ្ឋមកទិញម្ហូបក៏ពិបាកដកដង្ហើមណាស់ដោយខ្លឹនស្អុយ ព្រោះ ជាទីតាំងគ្មានកន្លែងបង្ហូរទឹកសំអុយចេញ គឺនៅក្បែរផ្ទះពួកគាត់តែម្តង។ ងាកទៅម្ចាស់កុងស៊ីវិញ ពេលពួកគាត់សុំឲ្យមានការផ្លាស់ប្តូរទីតាំង បែរជាខឹងនិងប្រជាពលរដ្ឋវិញ ហើយរុញឲ្យទៅប្តឹងដល់ណាដល់ទៅ គាត់មិនខ្លាចទេ ទាំងដែលទីតាំងគាត់ កំពុងជះខ្លិនស្អុយអាសោចរំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃជាង២០ឆ្នាំមកហើយ។ នៅព្រឹកថ្ងៃទី២៨ ៤ ២០២៥ ភ្នំពេញថ្មីយើងមិនអាចសុំការបំភ្លឺពី លោកមេឃុំលំចង់បានទេ។ ចំណែកលោក កៅ វគ្គសែល អភិបាលស្រុកសំរោង ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយហៅទូរស័ព្ទ ខលមិនចូល។ ក្រុមប្រជាពលរដ្ឋសអោយលោកវុី សំណាង អភិបាលខេត្តតាកែវសូមជួយដល់ពួកគាត់ផងដោយពួកគាត់ស្នើសុំលោកអភិបាលខេត្តជួយអោយម្ចាស់កុងសុីកាប់ជ្រូកនៅកណ្តាលផ្សារស្វាយព្រែនេះអោយប្តូទីតាំងចេញទើបប្រជាពលរដ្ឋរស់នៅក៏ដូចប្រពលរដ្ឋមកទិញម្ហូបនៅផ្សារស្វាយព្រែនេះនឹងលែងមានផលប៉ះពាលបន្តទៀតហើយ។តាកែវ



