អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បានថ្លែងឲ្យដឹងថា ចំនួនមនុស្សដែលរងរបួសនៅក្នុងការផ្ទុះនៅកំពង់ផែ Shahid Rajaee របស់អ៊ីរ៉ង់ បានកើនឡើងដល់ ១,១៣៩ នាក់ហើយ។

លោកស្រីបានសរសេរនៅលើបណ្តាញសង្គម X ថា “ស្ថានភាពនៅកំពង់ផែ Shahid Rajaee ស្ថិតក្រោមការគ្រប់គ្រងរបស់យើង។
សូមជម្រាបថា កាលពីព្រឹកថ្ងៃសៅរ៍ មានការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅក្នុងកំពង់ផែ Shahid Rajaee របស់ប្រទេសអ៊ីរ៉ង់ នៅលើឆ្នេរសមុទ្រឈូងសមុទ្រពែក្ស ដែលជាកំពង់ផែពាណិជ្ជកម្មដ៏ធំជាងគេនៅអ៊ីរ៉ង់។ មុននេះ លោក Mehrdad Hasanzadeh ប្រធានអង្គការគ្រប់គ្រងវិបត្តិខេត្ត Hormozgan បាននិយាយថា មនុស្ស ២៥ នាក់បានស្លាប់ និង ៨០០ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។
មូលហេតុនៃការផ្ទុះនេះ មិនត្រូវបានប្រកាសជាផ្លូវការនោះទេ។ យោងតាមកាសែត The New York Times បានរាយការណ៍ថាសារធាតុសូដ្យូម perchlorate ដែលប្រើក្នុងឥន្ធនៈគ្រាប់រ៉ុក្កែតរឹង អាចជាសម្ភារផ្សុំក្នុងការបំផ្ទុះនៅក្នុងកំពង់ផែ៕

