និយ័តករធានារ៉ាប់រងកម្ពុជាចេញ សេចក្តីប្រកាសព័ត៌មានស្តីពីទិវាធានារ៉ាប់រងកម្ពុជា ២០២៥ នៅខេត្តបាត់ដំបង

និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានា- រ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង បានរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៥” នៅសួនច្បារសម្តេចក្រឡាហោម សខេង ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃ អាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៧ ខែមេសា គ.ស.២០២៥ ដោយក្នុងនោះ ពិធីបើកជាផ្លូវការប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក មូល ធន អភិបាលរង នៃគណៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងឯកឧត្តម-លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងលោកប្រធានសមាគមធានារ៉ាប់រង កម្ពុជា និងសមាគមជើងសាធានារ៉ាប់រងកម្ពុជា ដោយមានការចូលរួមពីរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ សភាពាណិជ្ជកម្ម គ្រឹះស្ថានធានារ៉ាប់រង គ្រឹះស្ថានឧត្តមសិក្សា និងសាធារណជននៅក្នុងខេត្តបាត់ដំបង យ៉ាង អធិកអធម។

ទិវាធានារ៉ាប់រងកម្ពុជានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣៖១)លើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ២) បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមាន ពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិ កាលទី៧ របស់រាជរដ្ឋាភិបាល និង៣) បង្ហាញដល់សាធារណជនឱ្យបានជ្រាបថាវិស័យធានារ៉ាប់រង ជាផ្នែកដ៏សំខាន់ មួយ ដែលមានតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើន សេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនេះផងដែរ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យនៃការរៀបចំទិវាធានារ៉ាប់រងកម្ពុជា ២០២៥ ឯកឧត្តម រស់ សីលវ៉ា បានគូសរំលេចពីសារៈសំខាន់ នៃវិស័យធានារ៉ាប់រងក្នុងការទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម និង រួម ចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកនូវទិសដៅការងារសំខាន់ៗ ក្នុងការជំរុញទីផ្សារ ធានារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានគូសបង្ហាញឱ្យ ឃើញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់របស់វិស័យធានារ៉ាប់រង ក្នុងរយៈពេលប្រមាណ៥ឆ្នាំ កន្លងមកនេះ។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ ទីផ្សារធានារ៉ាប់រងកម្ពុជាមានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន ១០៨ ដែលក្នុងនោះរួមមាន ក្រុមហ៊ុន ធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុន ធានារ៉ាប់រងបន្តចំនួន ១ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤០ ក្រុមហ៊ុន វាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៤ ក្រុមហ៊ុនគ្រប់គ្រងសំណងធានារ៉ាប់រងចំនួន ២ និងក្រុមហ៊ុនគណនាបុព្វលាភ ធានារ៉ាប់រងចំនួន ២ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។ ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារ ធានារ៉ាប់រងកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ និងបានចូលរួមចំណែកក្នុង សេដ្ឋកិច្ចកម្ពុជាជាអត្រាភាគទានធានារ៉ាប់រងប្រមាណ ១,១៣% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៦៥ ដុល្លារអាម៉េរិកក្នុងមនុស្សម្នាក់។សូចនាករគន្លឹះទាំងពីរនេះបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេង សម្រាប់ការរីកចម្រើននាពេលខាងមុខហើយក៏បញ្ជាក់ផងដែរថាកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រងនិងជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រងគឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការ ផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតអំពីខ្លឹមសារនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។

ដោយពិនិត្យឃើញពីសក្តានុពលនិងបញ្ហាប្រឈមខាងលើនេះនិយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំទិវានេះឡើង ដោយសង្ឃឹមជឿជាក់ថា ទិវានេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការយល់ដឹងរបស់ប្រជា ពលរដ្ឋក្នុងខេត្តអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំរុញសេវាធានារ៉ាប់រងឱ្យកៀកនឹងប្រជាពលរដ្ឋ។   

បន្ថែមពីនេះ ទិវាធានារ៉ាប់រងមានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនរួមមាន៖ សន្និសីទសារព័ត៌មានពីវិស័យធានារ៉ាប់រង, ការបរិច្ចាគថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ការតាំងពិព័ណ៌ផលិតផលធានារ៉ាប់រង, ការរត់កម្សាន្តក្រោមប្រធានបទ “រត់ដើម្បីអនាគត យើង” ក្នុងស្មារតីប្រមូលថវិកាជូនដល់កាកបាទក្រហមប្រចាំខេត្តបាត់ដំបងដើម្បីគាំទ្រដល់សកម្មភាពសង្គម ជាពិសេស រួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដើម្បីកុមារដែលកំពុងទទួលការព្យាបាល ដោយឥតគិតថ្លៃ៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា៖

Written by 

Related posts

Leave a Comment