ប្រព័ន្ធ VAR​ និងបន្ទប់​ VOR​ នឹងរៀបចំផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League​ 2024/25 រវាង ព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag នឹងធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ ប្រទេសកម្ពុជា។

យោងតាមការប្រកាសរបស់ AFC ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League™ 2024/25 នឹងប្រើប្រាស់ វីដេអូជំនួយអាជ្ញាកណ្ដាល ឬ ហៅកាត់ថា VAR ផងដែរ ដើម្បីឱ្យការប្រកួតកាន់តែសុក្រិត និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។

AFC​ ​បានឱ្យដឹងថា ការរៀបចំវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬ បន្ទប់ប្រតិបត្តិការវីដេអូ – Video Operation Room (VOR) នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុង ពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្ទាល់តែម្តង ដែលមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។

គួរបញ្ជាក់ផងដែរថាការប្រកួតមួយនេះ ខាងបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ធំក្នុងស្រុកគឺ BTV News សម្រាប់ការប្រើប្រាស់កាំមេរ៉ាផ្សាយផ្ទាល់ទាំងអស់ចំនួន១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ។(ដកស្រុងពី CPL)

Written by 

Related posts

Leave a Comment