ប្រធានក្រុម Leicester City កីឡាករ Jamie Vardy បានប្រកាសចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាល ក្រោយរួមរស់អស់ពេល ១៣ឆ្នាំ។ Leicester បានចាត់ទុក Vardy ជា “កីឡាករដ៏អស្ចារ្យបំផុតរបស់ក្លិប”។
កាលប្រកាសចាកចេញរបស់ Vardy ធ្វើឡើងក្រោយពី Leicester ធ្លាក់ចេញពីក្របខណ្ឌ Premier League ជាផ្លូវការ មុនចប់រដូវកាល បន្ទាប់ពីការប្រកួតចាញ់ Liverpool លទ្ធផល ១-០ រួចមក។ កីឡាករវ័យ ៣៨ ធ្លាប់ជួយ Leicester City ឈ្នះពាន Premier League ឆ្នាំ ២០១៦ និង FA Cup ឆ្នាំ ២០២១៕
