សមាគមកីឡាបាល់ទាត់ថៃ (FAT) បានដាក់ស្នើនូវរូបមន្តប្រកួតថ្មីដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន( AFF) សម្រាប់ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលមានដូចខាងក្រោមនេះ
🔹១១ក្រុម ចែកជា ៣ពូល
🔹១ពូលមាន៣ក្រុម (មានថៃជាម្ចាស់ផ្ទះ) ២ពូលទៀតមាន៤ក្រុម
🔹ក្រុមកំពូលតារាងទាំងបីពូល និងក្រុមលេខ២ល្អបំផុតមួយក្រុម នឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
🔹មិនអនុញ្ញាតឱ្យមានកីឡាករចាស់ៗ(លើសអាយុ៣នាក់)ទៀតទេ ក្រុមទាំងអស់នឹងមានតែកីឡាករ U-22 ប៉ុណ្ណោះ
សូមបញ្ជាក់ថារូបមន្តថ្មីនេះ មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ រង់ចាំសេចក្តីសម្រេចផ្លូវការរបស់ AFF ជាមុនសិន៕
