តាកែវ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាកែវថ្ងៃទី២៣ មេសារ ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាងកាត់ដេរ មកវាស់កាត់ឯកសណ្ឋានកងរាជអាវុធហត្ថ(ប្រតិបត្តិការ) ដើម្បីឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១០៨នាក់។លោកឧត្តមសេនីយ៍ត្រីសេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថាចំពោះកំលាំងទាំង១០៨នាក់នេះជាកងកំលាំង ដែលត្រូវចូលរួមឈរផែននឹងដើផែនក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាថ្ងៃបង្កើតកងកំលាំង កងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ ) ដោយក្នុងម្នាក់ៗទទួលបានឯកសណ្ឋាន១សម្រាប់។ តាកែវ





