Trump មិនឱ្យក្រុមហាម៉ាស ពាក់ព័ន្ធក្នុងជួររដ្ឋាភិបាលហ្គាហ្សាទៀតទេ ពេលចប់ជម្លោះ

លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យចលនារ៉ាឌីកាល់របស់ប៉ាឡេស្ទីនហាម៉ាស ចូលរួមក្នុងជួររដ្ឋាភិបាលរបស់ហ្គាហ្សាស្រ្ទីប ទៀតទេ។

នៅពេលសួរថា តើទីក្រុងវ៉ាស៊ីនតោន នឹងរារាំងក្រុមហាម៉ាសពីតួនាទីណាមួយក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះនោះលោក Trump បានឆ្លើយតបថា យើងនឹងមិនអនុញ្ញាតឱ្យក្រុមហាម៉ាសធ្វើដូច្នេះទេ។

ភាពតានតឹងបានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីបហាម៉ាស បើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ក្នុងគោលបំណងរុះរើហេដ្ឋារចនាសម្ព័ន្ធនយោបាយ យោធារបស់ក្រុមហាម៉ាស់ និងធានាការដោះលែងចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៥១,០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងអរិភាព ហើយប្រហែល ១១៧,០០០ នាក់ ផ្សេងទៀតរងរបួស៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment