ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានបទឈប់បាញ់នៅតាមខ្សែបន្ទាត់ជួរមុខនៅអ៊ុយក្រែនបច្ចុប្បន្ន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមកាសែត Financial Times ដែលបានរាយការណ៍កាលពីថ្ងៃអង្គារដោយលើកឡើងពីមនុស្សដែលដឹងពីព័ត៌មាននេះ។

លោកពូទីនបានប្រាប់លោក Steve Witkoff បេសកជនពិសេសរបស់លោក Trump ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង St Petersburg កាលពីដើមខែនេះថា ទីក្រុងម៉ូស្គូអាចបោះបង់ការទាមទាររបស់ខ្លួនចំពោះផ្នែកខ្លះនៃតំបន់ចំនួនបួនដែលកាន់កាប់ដោយអ៊ុយក្រែន ដោយរក្សាទុកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុង Kyiv ។របាយការណ៍នេះបានបញ្ជាក់ថា អ្វីដែលលើកទ្បើងខាងលើគឺសំអាងលើមនុស្សបីនាក់ដែលបានចូលរួមការពិភាក្សាដ៏មានសារសំខាន់រវាងភាគីអាមេរិក និងរុស្ស៊ីនៅដើមខែនេះ៕

ដោយ៖ ពេជ្រ