​​ភ្នំពេញក្រោន ប្រកាសលើកការប្រកួតពានរង្វាន់សម្តេច​តេជោ ជាមួយវិសាខា 

បន្ទាប់ពីបានទទួលដំណឹងអំពីការបាត់បង់ធនធានកីឡាករដ៏ល្អសម្រាប់ក្លិបបាល់ទាត់វិសាខាគឺកីឡាករ ទេស សម្បត្តិ យើងខ្ញុំទាំងអស់គ្នាពិតជាមានភាពតក់ស្លុតជាខ្លាំងនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិមិត្តនៃសព។

នៅក្នុងស្ថានភាពដ៏សោកសៅនេះ ​ក្លិបសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្រាប់ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងវិសាខា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែមេសានេះ នឹងត្រូវលើកពេលប្រកួតទៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខវិញ។

ជាថ្មីម្តងទៀត ក្លិបសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយថ្នាក់ដឹកនាំ កីឡាករ ក៏ដូចជាបុគ្គលិកទាំងអស់ នៃក្លិបបាល់ទាត់វិសាខា ចំពោះការបាត់បង់សមាជិកគ្រួសារមួយរូបដែលជាទីស្រឡាញ់របស់ពួកគេ។ ពិតណាស់ បាល់ទាត់មានអត្ថន័យលើសពីការប្រកួតប្រជែង ពោលគឺវាប្រៀបបានទៅនឹងគ្រួសារដ៏ធំមួយ ដូច្នេះនេះគឺជាពេលវេលាដែលយើងត្រូវគិតអំពីការរួបរួមគ្នា និងចែករំលែកការលំបាកជាមួយគ្នា។

សូមជម្រាបថា បន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្ន និងការទំនាក់ទំនងគ្នាជាមួយក្លិបបាល់ទាត់វិសាខារួចមក យើងខ្ញុំក៏បានជូនដំណឹងទៅដល់គណៈកម្មការរៀបចំការប្រកួតដើម្បីស្នើសុំផ្លាស់ប្តូរពេលវេលាប្រកួតនេះតែម្តងដើម្បីជាការគោរពដល់ដួងវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ សម្បត្តិ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment