ក្រុមហង្សក្រហម Liverpool នឹងត្រូវរង់ចាំ ២ទៅ ៣ថ្ងៃទៀត ដើម្បីក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះជាផ្លូវការ បន្ទាប់ពីបន្តលេងឈ្នះក្រុម Leicester City ១-០ កាលពីយប់មិញ។
ខ្សែការពារស្លាប Trent Alexander-Arnold ជាអ្នកជួយក្រុមបន្តលេងមិនចាញ់ពីការស៊ុតបាននៅនាទី៧៦ ក្នុងកីឡដ្ឋាន King Power ដើម្បីបន្ថែមការនាំមុខ ១៣ពិន្ទុរបស់ពួកគេ ខណៈនៅសល់តែ ៥ប្រកួតទៀតត្រូវបិទបញ្ចប់រដូវកាលនេះ ។
សូមជម្រាបផងថា បច្ចុប្បន្នក្រុម Liverpool កំពុងរកបាន ៧៩ពិន្ទុ និងនាំមុខ ១៣ពិន្ទុលើក្រុម Arsenal ដែលកំពុងរកបាន ៦៦ពិន្ទុ ដែលនៅសល់ ៥ប្រកួតទៀតប៉ុណ្ណោះ ហើយប្រកួតទី៣៤ ក្រុមលោក Arnt Slot ត្រូវជួបក្រុម Tottenham Hotspur ៕
