ក្រុមហាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធចំពោះសំណើបទឈប់បាញ់ចុងក្រោយដែលស្នើឡើងដោយភាគីអ៊ីស្រាអែល ។

ប្រធានអ្នកចរចារបស់ក្រុមនេះ បាននិយាយថា ការបដិសេធនេះ កើតឡើង បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា អះអាងថា ការវាយប្រហារតាមអាកាសថ្មីដោយអ៊ីស្រាអែល សម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់ ដែលភាគច្រើនជាជំរុំសម្រាប់ជនស៊ីវិលដែលផ្លាស់ទីលំនៅ ។
ដោយឡែក យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃការវាយប្រហារ ដែលចោទប្រកាន់។
ប្រភពពីក្រុមហាម៉ាស់ បានប្រាប់ឲ្យដឹងថា សំណើ ដែលក្រុមនេះបដិសេធនោះគឺការអំពាវនាវឲ្យក្រុមហាម៉ាស ទម្លាក់អាវុធដើម្បីធានាបានការបញ្ចប់សង្គ្រាមទាំងស្រុង៕

ដោយ៖ ពេជ្រ