ប្រធានាធិបតីអាមេរិក លោក Donald Trump រំពឹងថានឹងទទួលបានការឆ្លើយតបរបស់រុស្ស៊ី សម្រាប់បទឈប់បាញ់ដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន នៅសប្តាហ៍នេះ។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា យើងនឹងដឹងពីព័ត៌មានលម្អិត នៅសប្តាហ៍នេះ ក្នុងពេលឆាប់ៗនេះ។ យើងនឹងជូនដំណឹងក្នុងពេលឆាប់ៗនេះ។
កាលពីថ្ងៃទី ១៨ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សំណើសម្រាប់ភាគីជម្លោះដើម្បីចៀសវាងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល ៣០ ថ្ងៃ។
ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រម ហើយភ្លាមៗនោះ បានផ្តល់ឱ្យយោធារុស្ស៊ី នូវបញ្ជាសមស្រប។ ក្រោយមក លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែន ក៏នឹងគាំទ្រសំណើនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពលរបស់រុស្ស៊ី ចាប់ពីថ្ងៃទី ១៨ ខែមីនា ដល់ថ្ងៃទី ១៦ ខែមេសា នៅក្នុងតំបន់ចំនួន ១៥ ដែលរួមមាន Belgorod, Bryansk, Voronezh, Zaporozhye, Kursk, Lipetsk, Rostov, Saratov, Smolensk, Tambov, Krasnodar និង Kherson តំបន់ Crimea និងសាធារណរដ្ឋប្រជាជន Donetsk និង Lugansk ។
ការវាយប្រហារត្រូវបានធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក និងសមត្ថភាពកាំភ្លើងធំផ្សេងៗ រួមទាំង HIMARS ផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងកៀវពិតជាមិនបានសង្កេតមើលការផ្អាកនេះទេ ហើយការប៉ុនប៉ងវាយប្រហារលើវិស័យថាមពលរុស្ស៊ីនៅតែបន្ត៕

ដោយ៖ ពេជ្រ