គ្រាប់បាល់បញ្ចូលទីនៅនាទីទី១២១ របស់ខ្សែការពារ Harry Maguire នៅម៉ោងបន្ថែម ដើម្បីជួយ Manchester United ដណ្តើមយកកៅអីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងជ័យជម្នះសរុបទាំង២ជើង ៧-៦ លើក្រុម Olympique Lyon ក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ ខណៈការប្រកួតជើងទី២ យប់មិញ បានបញ្ចប់ក្នុងលទ្ធផល ២-២ និងដល់ម៉ោងបន្ថែម១៥នាទី២ដង Man Utd យកឈ្នះLyon ៥-៤។
៥គ្រាប់របស់ Man Utd យប់មិញ រកបានដោយកីឡាករ M. Ugarte (10′)Diogo Dalot (45’+1) Bruno Fernandes (114′ extra time pen)K. Mainoo (120′ extra time) H. Maguire (120’+1)។ ចំណែក៤គ្រាប់របស់ Lyon រកបានដោយកីឡាករ C. Tolisso (71′) N. Tagliafico (77′)R. Cherki (104′ extra time) A. Lacazette (109′ extra time pen)។
ដូច្នេះ ក្រុមបិសាចក្រហម Man Utd នឹងប្រឈមមុខជាមួយក្រុម Athletic Club ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៕
