ជប៉ុន៖ អារ៉ាប៊ីសាអូឌីត អាចចូលរួមក្នុងការអភិវឌ្ឍន៍យន្តហោះចម្បាំងចុងក្រោយ

ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុងពិចារណាបញ្ចូលអារ៉ាប៊ីសាអូឌីតក្នុងការអភិវឌ្ឍន៍រួមគ្នានៃយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេ។ ប្រទេសទាំងបីកំពុងធ្វើការរួមគ្នាលើកម្មវិធី Global Combat Air Program ដើម្បីបង្កើតយន្តហោះចម្បាំងដែលមានសមត្ថភាពខ្ពស់ជាងម៉ូដែលទំនើបបំផុតដែលមាននាពេលបច្ចុប្បន្ន។ ពួកគេមានបំណងដាក់ពង្រាយយន្តហោះថ្មីនេះ ដែលនឹងអាចដំណើរការជាមួយយន្តហោះគ្មានមនុស្សបើកនៅឆ្នាំ ២០៣៥ ខាងមុខ។

ពួកគេ​ទំនង​ជា​សង្ឃឹម​ថា អារ៉ាប៊ីសាអូឌីត​អាច​ជា​ប្រភព​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​គម្រោង​ដែល​មាន​តម្លៃ​ថ្លៃ​បំផុតមួយនេះ។ ប្រទេសទាំង ៣ ត្រូវបានគេរំពឹងថានឹងពិភាក្សាថាតើអារ៉ាប៊ីសាអូឌីតគួរតែចូលរួមក្នុងការអភិវឌ្ឍន៍ និងការផ្គុំយន្តហោះចម្បាំងកម្រិតណា ខណៈដែលបច្ចេកវិទ្យារបស់ប្រទេសឈូងសមុទ្រមិនត្រូវបានគេមើលឃើញថានៅកម្រិតទាប និងមិនអាចប្រៀបជាមួយនឹងពួកគេនៅទ្បើយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment