ថៃ​ សន្យាមិនយកពន្ធពីអាមេរិក ច្រើនជាងប្រទេសផ្សេងដូចមុនទៀតទេ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឲ្យដឹង កាលពីថ្ងៃសុក្រពីការកាត់បន្ថយពន្ធលើការនាំចូលពោតពីសហរដ្ឋអាមេរិក ។

ប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយវិធានការពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងពន្ធខ្ពស់ជាងការរំពឹងទុក ៣៦ ភាគរយ។

ខណការផ្អាកយកពន្ធបណ្ដោះអាសន្ន រយៈពេល ៩០ ថ្ងៃរបស់សហរដ្ឋអាមេរិក រដ្ឋមន្ត្រី ថានឹងផ្តល់ពេលវេលាបន្ថែមទៀតដល់មន្ត្រី ដើម្បីរៀបចំផែនការឆ្លើយតប ។

 យោងតាម លោក Pichai បានបញ្ជាក់ថា ថៃ ត្រូវការពោតប្រហែល ៩ លានតោន ក្នុងមួយឆ្នាំ ដោយបន្ថែមថា តម្លៃ​ពោត​របស់​អាមេរិក​ ថោក​ដែល​ធ្វើ​ឲ្យ​តម្លៃ​ចំណី​សត្វ​របស់​យើង​ទាបដូចគ្នា។

ទន្ទឹមនោះ លោក បានលើកឡើងថា ផលប៉ះពាល់នៃបរិមាណនាំចូលនឹងត្រូវវាយតម្លៃជាមុនសិន ហើយអាចនឹងកាត់បន្ថយពន្ធលើផលិតផលកសិកម្មមកត្រឹមសូន្យ និងនាំចូលឧស្ម័នធម្មជាតិបន្ថែមទៀត។

ទោះជាយ៉ាងណា លោក Pichai អះអាងថា យើងនឹងផ្តល់ឲ្យអាមេរិក នូវភាពស្មើគ្នា។ ប្រសិនបើថៃផ្តល់ឱ្យប្រទេសផ្សេង ៥ ភាគរយ នោះយើងផ្តល់ឱ្យអាមេរិក ៥ ភាគរយ។ ប្រសិនបើអ្នកផ្សេងទៀត ០ ភាគរយនោះ យើងផ្តល់ឱ្យអាមេរិក ០ ភាគរយ ដូចគ្នា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ កាលពីឆ្នាំមុន ដែលមានចំនួន ១៨.៣ ភាគរយនៃការនាំចេញសរុប ឬ ៥៤.៩៦ ពាន់លានដុល្លារ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment