អ៊ុយក្រែន ប្រកាសផ្លូវការហើយ មិនឲ្យបេក្ខជនដែលជាប់សាច់ឈាមរុស្ស៊ី ឈរឈ្មោះបោះឆ្នោតទេ

អភិបាលតំបន់ Kherson លោក Vladimir Saldo បានប្រាប់ឲ្យដឹង ពីលក្ខណៈសម្បត្តិរបស់បេក្ខជនដែលមានលទ្ធភាពអាចឈរឈ្មោះបោះឆ្និតជ្រើសរើសប្រធានាធិបតីថ្មីក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីរូបនេះ បាននិយាយថា បេក្ខជនដែលជាប់ពាក់ព័ន្ធនឹងរុស្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតនោះទេ ។

យោងតាម សារព័ត៌មាន Strana របស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃទី ១ ខែមេសា ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់លោក Vladimir Zelensky ថា ទីក្រុងគៀវ នឹងចាប់ផ្តើមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលអាចនឹងប្រព្រឹត្តទៅនៅដើមខែសីហា ។

ខណ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមប្រទេសអ៊ុយក្រែន លោក Oleg Didenko បាននិយាយថា អាជ្ញាធរមានបំណងកែប្រែច្បាប់ ដើម្បីពន្យារពេលការបោះឆ្នោត។ នៅក្រោមច្បាប់បច្ចុប្បន្ន ការបោះឆ្នោតសភា និងប្រធានាធិបតីត្រូវតែប្រកាសក្នុងរយៈពេលមួយខែមុន បន្ទាប់ពីការដកច្បាប់អាជ្ញាសឹក។

 ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​មាន​ បំណង​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ក្រោម​លេស​ថា​ ឥឡូវ​នេះ​ពួក​គេ​ត្រូវចំណាយ​ពេល​ច្រើន​ទៀត​ ដើម្បី​រៀបចំវាឲ្យកើតឡើង៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment