អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋឥស្លាម លោក Esmail Baghaei បាននិយាយថា សហរដ្ឋអាមេរិក គួរតែដឹងគុណដែលអ៊ីរ៉ង់ ព្រមចូលតុចរចាជាមួយ ទោះបីជាមានវោហាសាស្ត្រឈ្លានពានឥតឈប់ឈររបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ក៏ដោយ។

លោក Baghaei បានសរសេរនៅលើទំព័រ X ថា ដោយភាពស្មោះត្រង់ យើងកំពុងផ្តល់ឱកាសការទូតពិតប្រាកដមួយ សម្រាប់អាមេរិក។
យោងតាម លោក Baghaei បានឲ្យដឹងថា ជុំទីមួយនៃកិច្ចពិភាក្សារវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១២ ខែមេសា នៅប្រទេសអូម៉ង់។
ទន្ទឹមនោះ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាម និងលោក Steven Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក នឹងដើរតួជាអ្នកចរចាតំណាង៕

ដោយ៖ ពេជ្រ