ចក្រភពអង់គ្លេស កំពុងពិចារណាពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពទៅកាន់ទឹកដីអ៊ុយក្រែនសម្រាប់រយៈពេលរហូតដល់ ៥ ឆ្នាំ ដោយរង់ចាំការស្តារឡើងវិញរបស់ប្រទេសនេះ។

យោងតាមផែនការដែលកំពុងពិភាក្សានៅទីក្រុងឡុងដ៍ និងប៉ារីស កងកម្លាំងលោកខាងលិច អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការដោះស្រាយជម្លោះ ដោយដើរតួជាកម្លាំងរារាំង ដែលគេរាយការណ៍ថា ដើម្បីការពារការកើតឡើងវិញនៃអរិភាព។
ទោះជាយ៉ាងណា គម្រោងនេះ ត្រូវបានអ្នករៀបចំផែនការយោធាបារាំង ប្រកែកថា បើដូច្នេះលោកពូទីន ទំនងជានឹងចាប់ផ្ដើមសង្គ្រាមមួយផ្សេងទៀតប្រឆាំងជាមួយកងកម្លាំងលោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែននេះ ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្លាប់បាននិយាយថា វត្តមានរបស់កងទ័ពណាតូ នៅលើទឹកដីអ៊ុយក្រែន ក្រោមទង់ជាតិ និងក្នុងគ្រប់សមត្ថភាព នឹងក្លាយជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី ហើយរុស្ស៊ី នឹងមិនទទួលយកសេណារីយ៉ូបែបនេះក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយ៖ ពេជ្រ