ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនប៉ះ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃស្អែក លោក Alfredo Vera បានមានប្រសាសន៍ថា ៖ «ខ្ញុំជឿជាក់ថា គុណភាពកីឡាករក្នុងក្រុមរបស់ព្រះខ័នរាជស្វាយរៀង សុទ្ធតែជាកីឡាករល្អ។ ពាក់ព័ន្ធយុទ្ធសាស្ត្រនៃការលេងរបស់ព្រះខ័នរាជស្វាយរៀងក៏រឹតតែល្អ។ មូលហេតុបែបនេះហើយ ទើបខ្ញុំបានសិក្សាវិភាគលើក្រុមស្វាយរៀង ហើយបន្ទាប់មកយើងនឹងព្យាយាមកែប្រែចំណុចមួយចំនួន ដើម្បីត្រៀមលេងជាមួយព្រះខ័នរាជស្វាយរៀងថ្ងៃស្អែក»៕
