សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ១៣រូប ចូលរួមប្រកួតកីឡាឃីកបុកជ្រើសរើសជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧-១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
យ៉ាងណាមិញសហព័ន្ធ បានសម្រិតសម្រាំងកីឡាករ-កីឡាការិនី ក៏ដូចជាវិញ្ញាសាចុះឈ្មោះចូលរួម សុទ្ធតែជាវិញ្ញាសាអាទិភាព ដែលសហព័ន្ធរំពឹងអត្តពលិករបស់ខ្លួន នឹងធ្វើបានល្អ ដើម្បីនាំមកនូវកិត្តិយស និងមេដាយជូនជាតិ ។ ចំពោះវិញ្ញាសាអត្តពលិកកីឡាឃីកបុកស៊ីងចូលរួមប្រកួតជើងឯកពិភពលោកនេះ ក៏សុទ្ធតែជាវិញ្ញាសាកម្ពុជាត្រៀមស៊ីហ្គេមចុងឆ្នាំនេះផងដែរ៕
