អ្នក​ចាត់​ការ​ Southampton ចាក​ចេញ​ពីតំណែងក្រោយក្រុម​​កាត់​ចេញពី PL

Southampton បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកចាត់ការ Ivan Juric ដើម្បីចាកចេញបន្ទាប់ពីក្រុមត្រូវ​បានកាត់ចេញពី Premier League កាលពីថ្ងៃអាទិត្យ។

លោក Juric ត្រូវបានតែងតាំងជាអ្នកស្នងតំណែងលោក Russell Martin នៅលើកិច្ចសន្យារយៈពេល ១៨ ខែ​កាលពីខែធ្នូ ប៉ុន្តែបានឈ្នះតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ប្រកួតរបស់លោក។

ការបរាជ័យ ៣-១ កាលពីថ្ងៃអាទិត្យនៅ​ក្រោមថ្វីជើងក្រុម Tottenham បានបញ្ជូនក្រុម Southampton ទៅកាន់តំបន់កាត់ចោលដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ទោះជាសល់៨ប្រកួតទៀតក៏ដោយ៕ ​

Written by 

Related posts

Leave a Comment