Netanyahu ថាត្រៀមតែកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ទេ បើការទូតបរាជ័យនោះ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ។

យោងតាមគេហទំព័រ Axios បានរាយាការណ៍ថា ភាគីទាំង ២ នឹងពិភាក្សាអំពីពន្ធនាំចូលដែលដាក់ដោយសហរដ្ឋអាមេរិក កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប។

ទន្ទឹមនោះ  លោក Netanyahu ជឿជាក់ថា ឱកាសនៃការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មានតិចតួចណាស់ ហើយចង់យល់ព្រមជាមួយលោក Trump លើការវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើការទូតបរាជ័យ។

កាលពីថ្ងៃទី ៤ ខែមេសា លោក Trump បាននិយាយថា មេដឹកនាំរបស់អ៊ីរ៉ង់ ចង់ធ្វើការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន មិនមែនតាមរយៈអន្តរការីទេ ប៉ុន្តែតាមរយៈការចរចាដោយផ្ទាល់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែមីនា លោក Trump ធ្លាប់លើកឡើងថា លោក បានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយស្នើឱ្យធ្វើកិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្តែ ទីក្រុងតេអេរ៉ង់ បានច្រានចោលការសន្ទនាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយអនុញ្ញាតឱ្យការចរចាបន្តតាមរយៈអ្នកសម្របសម្រួលវិញ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment