តុលាការសម្រេចឃុំខ្លួនបុរសជាប្តីដែលប្រើហិង្សាលើប្រពន្ធនៅខេត្តរតនគិរី

បុរសជាប្ដីដែលវាយទាត់ធាក់យ៉ាងព្រៃផ្សៃ ទៅលើប្រពន្ធមានកូនខ្ចី ដែលប្រព្រឹត្តទៅនៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឥទ្បូវនេះត្រូវបានសាលាដំបូងខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ ដោយចោទពីបទ “ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តរតនគិរី ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

សូមជម្រាបថា ជនត្រូវចោទ ឈ្មោះ ទីង ជឿន អាយុ៥៦ឆ្នាំ ដោយបានប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធឈ្មោះ រចំ ហែន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី៕

Written by 

Related posts

Leave a Comment