ខ្សែក្រវ៉ាត់ WBC KUN KHMER  នឹងធ្វើដំណើរមកដល់កម្ពុជានៅរសៀលនេះ

បើយោងតាមការបង្ហោះរបស់លោក ស្រី ចាន់ថន បានឲ្យដឹងថាខ្សែក្រវ៉ាត់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មានភ្ជាប់ឈ្មោះកីឡាយុទ្ធគុនបុរាណខ្មែរ គុនខ្មែរ ដំបូងបង្អស់ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា។

សំណេរលោក ស្រី ចាន់ថន បាន​សសេរថា ពិតជារំភើបណាស់ ដែលខ្ញុំអាចធ្វើបាន ខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ( WBC KUN KHMER ) សូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផង ។  ថ្ងៃស្អែកនេះ ម៉ោង៤:៣០រសៀលខ្ញុំបាទនឹងទៅដល់ជាតិមាតុភូមិនាំយកខ្សែក្រវាត់ WBC KUN KHMER  ជូនបងប្អូនជាទីគោរពស្រឡាញ់។ ហើយក៏សូមអរគុណដល់ប្អូនប្រុស ស្រី រាជបុត្រ ដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យ ។

Written by 

Related posts

Leave a Comment