Trump ថា កុំច្រឡំអាមេរិក ទាមទារ Greenland មកទុកតែប្រយោជន៍ម្នាក់ឯងឲ្យសោះ

លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក ទាមទារកោះ Greenland គ្រាន់តែដើម្បីធានាសន្តិសុខអន្តរជាតិ នោះទេ។

លោក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា យើងត្រូវការ Greenland ព្រោះវាជាផ្នែកសំខាន់ណាស់ សម្រាប់សន្តិសុខអន្តរជាតិ។

ទន្ទឹមនោះ លោក Trump បានកត់សម្គាល់ថា ប្រសិនបើអ្នកក្រឡេកមើល Greenland ឥឡូវនេះ ប្រសិនបើអ្នកក្រឡេកមើលផ្លូវទឹក កប៉ាល់ចិន និងរុស្ស៊ី នៅពាសពេញកន្លែងនោះ ដោយលោក ថា សហរដ្ឋអាមេរិក មិនពឹងផ្អែកលើប្រទេសដាណឺម៉ាក ឬនរណាម្នាក់ផ្សេងទៀត ដើម្បីគាំពារស្ថានការណ៍នោះ ដោយបន្ថែមថា យើងត្រូវការ Greenland ។

 ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា យើងមិននិយាយអំពីប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកទេ។ យើងកំពុងនិយាយអំពីសន្តិភាពពិភពលោក ។

គួរបញ្ជាក់ថា លោក Trump ធ្លាប់និយាយថា លោក នឹងយល់ព្រមលើការសម្រេចចិត្តរបស់ប្រជាជន Greenland ក្នុងការធ្វើឱ្យទឹកដីស្វយ័តដាណឺម៉ាកនេះជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ មេដឹក​នាំ​អាមេរិក​ ក៏ធ្លាប់​ថ្លែង​ថា Greenland គួរ​ចូល​រួម​ជាមួយ​អាមេរិក។ លើសពីនេះ លោក​ បាន​គំរាម​យក​ពន្ធ​ពាណិជ្ជកម្ម​ខ្ពស់​ប្រឆាំង​នឹង​ប្រទេស​ដាណឺម៉ាក ប្រសិន​បើ​ប្រទេស​នេះ​មិន​បោះបង់​កោះ​នេះ ៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment